2024-11-20
គន ម៉េងហុង
2024-11-20
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម Felipe De La Morena Casado ឯកអគ្គរាជទូតនៃប្រទេសអេស្ប៉ាញប្រចាំកម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិកាធុរកិច្ចកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ឯកឧត្តម Felipe De La Morena Casado លើកឡើងបែបនេះក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម Felipe De La Morena Casado ក៏បានបញ្ជាក់អំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតអេស្ប៉ាញ ក៏បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និងអេស្ប៉ាញផងដែរ។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេស្ប៉ាញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាថ្ងៃខាងមុខផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី