SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព្រះសីហនុ ទទួលបានទេសចរសរុបជិត ៣លាននាក់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤


ព្រះសីហនុ ទទួលបានទេសចរសរុបជិត ៣លាននាក់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ២,៨លាននាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួន ២,៦លាននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ កក្កដា។

ក្នុងឱកាសជួបជាមួយ លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសិង្ហបុរី ប្រចាំកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍។ ឯកឧត្តម ម៉ាង ស៊ីណេត បានបន្ថែមថា ភ្ញៀវទេសចរបរទេសដែលមកកាន់ខេត្តព្រះសីហនុ គឺតែងតែមកពីខេត្តកំពត និងកែប ដែលទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង ដូចជា៖ ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។

លោកជំទាវ ត្យូ ឡេឆេង បានសន្យានឹងជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ខេត្តព្រះសីហនុ ទៅកាន់អ្នកវិនិយោគ និងអ្នកទេសចរណ៍ប្រទេសសឹង្ហបុរីមកកាន់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តថា ខេត្តព្រះសីហនុ កំពុងកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដូចជា៖ រូបសំណាកនៅតាមរង្វង់មូលរាម, រង្វង់មូលព្រះថោង នាងនាគ និងរូបសំណាក់ជាច្រើនផ្សេងទៀត និងខ្មែរធ្វើបាន ដែលជាសមិទ្ធផលទាក់ទាញទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ពិសេសគួបផ្សំនឹងផ្លូវល្បឿនលឿនទីមួយដែលតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។

ក្នុងជំនួបខាងលើឯកឧត្តម ម៉ាង ស៊ីណេត ក៏បានបញ្ជាក់បន្ថែមថា អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានគម្រោងស្នើសុំលើកទឹកចិត្តមានចំនួន ៩៧គម្រោង ដែលក្នុងនោះគម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មាន ៦១គម្រោង, គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន ៣គម្រោង, គម្រោងបានដាក់ពាក្យស្នើសុំតែពន្យាមាន ៦គម្រោង និងគម្រោងដាក់ពាក្យសុំតែមិនបានឯកភាពមាន ៣គម្រោង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី