2025-02-15
គិត បុប្ផា
2025-02-15
គិត បុប្ផា
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) រកចំណូលបាន ៣ ៥៤៥ ០២៥ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) រយៈពេលពេញមួយខែមករា ក្នុងឆ្នាំ២០២៥ កើនឡើងបាន ៣៤% បើធៀបនឹងចំណូលក្នុងខែមករា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលកំពង់ផែស្វយ័តភ្នំពេញ ចេញផ្សាយនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ចំណូលជាង ៣លានដុល្លារនោះ ទទួលបានពីប្រតិបត្តិការផែ (Port Operation) ២ ៩០១ ៨៤៩ដុល្លារ កើនឡើង ៣៣%, ចំណូលពីអាជ្ញាធរផែ (Port Authority) ចំនួន ៥៤១ ៦៧៧ដុល្លារ កើនឡើង ៣០% និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) ១០១ ៤៩៩ដុល្លារ កើនឡើង ១០១% ធៀបនឹងឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៥ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៤៤ ៣៧៩ ទូ (TEUs) មានការកើនឡើងចំនួន ៤៨,៣៩% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលមានចំនួន ២៩ ៩០៨ ទូ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី