2024-09-28
ទូច សូរិយា
2024-09-28
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគ និងធុរកិច្ចដែលជាប់គាំងចំនួន ៣០បន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបចំនួន ៥៩០លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS Cambodia) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ការសម្រេចផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន ៣០បន្ថែមទៀតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១០ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំលើកទី១០ នេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងចំនួន៣០ ដែលមានទុនវិនិយោគសរុប ៥៩០លានដុល្លារ មានជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហធាតុ, រោងចក្រផលិតសម្ភារវេចខ្ចប់, រោងចក្រកែច្នៃស្បែក, ផ្សារទំនើប, អគារពហុមុខងារ, សណ្ឋាគារ, និងភោជនីយដ្ឋាន។ គិតត្រឹមថ្ងៃទី២៦ កញ្ញា ក្រុមការងារ សម្រេចគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគសរុបចំនួន ១៤០គម្រោង រួមមាន៖គម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ, ក្រុមហ៊ុនក្នុងស្រុក និងបរទេស។
ក្នុងកិច្ចប្រជុំលើកទី១០ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និងការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និងធុរកិច្ច, ក្រុមការងារ ក៏កំពុងអនុវត្តវិធានការជាច្រើន ដើម្បីជំរុញសន្ទុះសកម្មភាពវិនិយោគក្នុងខេត្តផងដែរ។ ការជំរុញសន្ទុះសកម្មភាពវិនិយោគក្នុងខេត្តព្រះសីហនុនេះ មានដូចជា ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម និងការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី