2025-03-31
ទូច សូរិយា
2025-03-31
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងប្រមាណ ២០ម៉ឺនដុល្លារ ដល់អង្គការ Nature Center Risen (NCR) សម្រាប់អនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិស្ថានដល់កុមារតូច និងអាណាព្យាបាលទូទាំងប្រទេស តាមរយៈសាលាមត្តេយ្យសិក្សាគំរូក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។
ការផ្តល់ជំនួយនេះ ស្ថិតក្រោមជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គការ Nature Center Risen (NCR) កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី សង្ឃឹមថា ជំនួយឥតសំណងនេះ នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនក្នុងទីតាំងគម្រោងនីមួយៗផងដែរ៕
នាំមកជូនដោយ