2024-06-06
គិត បុប្ផា
2024-06-06
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា គឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុតចំពោះពលរដ្ឋ តែមានការអភិវឌ្ឍលឿនរហ័ស ព្រមទាំងត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកជាប្រទេសដែលកាត់បន្ថយភាពក្រីក្របានលឿនរហ័សបំផុតមួយលើពិភពលោក។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
បើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុគ្រោះបំផុត ចំពោះការយកពន្ធពីប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ដែលត្រូវបានផ្តល់ការគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសមិនឱ្យជាប់ពន្ធ រួមទាំងទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋទៀតផង។ បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា មិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ សម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០លានរៀល ឬ២៥ ០០០ ដុល្លារ។
ក្រៅពីការមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក និងពន្ធផ្លូវម៉ូតូ ឬកង់បី រដ្ឋក៏មិនប្រមូលពន្ធចំពោះប្រាក់បៀវត្សទាបជាង ១,៥លានរៀល និងអ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០លានរៀល។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក៏បានបង្កើតគោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតផងដែរ។
សព្វថ្ងៃ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ ដែលសុទ្ធសឹងជាភស្តុតាងដែលបង្ហាញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងរហ័ស។ កម្ពុជា បានឆ្លងផុតពីប្រទេសក្រីក្រឈានចូលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយក៏កំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី