2024-09-29
ទូច សូរិយា
2024-09-29
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្តី្រក្រសួងទេសចរណ៍ បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពបង្កើតជើងហោះត្រង់ពីទីក្រុងគួយលីន មកកម្ពុជា និងអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយ កៀរគរទេសចរ និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកម្ពុជា។ ការស្នើសុំបែបនេះ ឯកឧត្តម ហួត ហាក់ ធ្វើឡើងក្នុងពិព័រណ៍ទសចរណ៍ចិន-អាស៊ាន លើកទី១០។
ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ីនៃប្រទេសចិន ឯកឧត្តម Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍តំបន់ស្វយ័តក្វាងស៊ី និងក្រុមហ៊ុនទេសចរណ៍ចំនួន៣ របស់ចិន នឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្អៗរបស់កម្ពុជា ដល់ពលរដ្ឋក្នុងទីក្រុងគួយលីន និងក្នុងតំបន់ស្វយ័តក្វាងស៊ី ក៏ដូចជាប្រជាពលរដ្ឋចិនទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តម Gan Lin និងក្រុមហ៊ុនទេសចរណ៍ចំនួន៣ នឹងជួយជំរុញការរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ទៅកម្ពុជា និងខេត្តសៀមរាបឱ្យបានកាន់តែច្រើន ពិសេសនឹងផ្ដល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជានៅក្នុងវិស័យទេសចរណ៍ផងដែរ។
ក្រុមហ៊ុនទេសចរណ៍ចំនួន៣ ដែលឯកឧត្តម ហួត ហាក់ បានជួបពិភាក្សានោះ មានដូចជា៖ ក្រុមហ៊ុន Hainan Wehua Air Tourism Group និងជាស្ថានតំណាងទេសចរណ៍កម្ពុជាប្រចាំទីក្រុងហៃណាន, ក្រុមហ៊ុន GuangXi Sunrise International Travel Service Co., Ltd. និងក្រុមហ៊ុន Guilin TianHe International Travel Service Co., Ltd.។ ក្នុងដំណើរនៃការចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០នេះ ក្រសួងទេសចរណ៍ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការរៀបចំជំនួបផ្គូផ្គងធុរកិច្ច រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា-ចិន ដើម្បីបង្កើនទំនាក់ទំនង និងជំរុញការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី