2024-01-10
ទូច សូរិយា
2024-01-10
ទូច សូរិយា
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្ត (NERCRAT) នៅប្រទេសចិន បានបង្ហាញឆន្ទៈបណ្តាក់ទុន ១ពាន់លានដុល្លារ វិនិយោគនៅកម្ពុជា។ គម្រោងវិនិយោគនេះត្រូវ NERCRAT ចុះហត្ថលេខាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទស្សនកិច្ចនាខេត្តសានដុង ប្រទេសចិន នៅថ្ងៃទី៥-៨ ខែមករានេះ។
អនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តរបស់ចិន ដែលក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការវិនិយោគចំនួន១ពាន់លានដុល្លារ នៅកម្ពុជា។ NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសម្បកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន។
បើតាម CDC ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្ត ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើដំណើរទស្សនកិច្ចនាទីក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី