SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចំនួន៤ បោះទុនវិនិយោគ១៣លានដុល្លារ ត្រូវបាន CDC អនុម័តឱ្យប្រតិបត្តិការ


ក្រុមហ៊ុនចំនួន៤ បោះទុនវិនិយោគ១៣លានដុល្លារ ត្រូវបាន CDC អនុម័តឱ្យប្រតិបត្តិការ
A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន៤ទៀត ដែលបោះទុនវិនិយោគសរុបចំនួន ១៣លានដុល្លារបង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ បន្សុតខ្យល់ និងទឹក, កែច្នៃលោហធាតុ, ផលិតផលធ្វើអំពីកាកាវ និងផលិតសម្ភារវេចខ្ចប់។ នេះបើតាមការការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

ក្រុមហ៊ុនចំនួន៤ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាឱ្យប្រតិបត្តិការអាជីវកម្មនោះ គ្រោងនឹងបង្កើតរោងចក្រនៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ដែលអាចបង្កើតឱកាសការងារបានចំនួន ៧៨២នាក់ផងដែរ។ សម្រាប់នៅខេត្តស្វាយរៀងមានក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD. បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលីម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹកដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។

សម្រាប់ខេត្តព្រះសីហនុ មានក្រុមហ៊ុន METENDAMETAL (CAMBODIA) CO., LTD. បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីកមេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

ចំណែក ក្រុមហ៊ុន HUANDA COCOA FOOD CO.,LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតធ្វើអំពីកាកាវដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៤២កន្លែង។

ចំពោះ ក្រុមហ៊ុន HAINING NUOHE NEWMATERIAL CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជីខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១០៤កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី