SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឱកាសការងារជាង២ម៉ឺនកន្លែងពីក្រុមហ៊ុន១៥០ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣


ឱកាសការងារជាង២ម៉ឺនកន្លែងពីក្រុមហ៊ុន១៥០ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឱកាសការងារជាង ២ម៉ឺនកន្លែង មកពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងរៀបចំនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅអគារពិព័រណ៍កោះពេជ្រ។

ចំពោះ យុវជន និងអ្នកស្វែងរកការងារ ដែលចាប់អាម្មណ៍ និងកំពុងស្វែងរកឱ្យកាសការងារ អាចសូមត្រៀមប្រវត្តិរូប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព្រឹត្តិការណ៍ការងារនេះ ក៏មានរៀបចំជាសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាព ដែលចូលរួមធ្វើបទបង្ហាញដោយវាគ្មិនជំនាញចាប់ពីម៉ោង៨ ព្រឹក ដល់ ៨ យប់នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ខាងមុខនេះផងដែរ។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣នេះ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599