2024-08-14
គន ម៉េងហុង
2024-08-14
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នឹងធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់CDC ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័នទាំងអស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលការវិនិយោគរបស់វិនិយោគិនដែលមានបំណងមកវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
កិច្ចប្រជុំដែលពិភាក្សាអំពីការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលទ្ធភាពបង្កើនភាពងាយស្រួលដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា ពិសេសផ្តល់ភាពងាយស្រួលដល់ក្រសួង-ស្ថាប័នក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពធ្វើបច្ចុប្បន្នភាពទិន្នន័យទាក់ទងនឹងកិច្ចការវិនិយោគ។ កិច្ចប្រជុំខាងលើដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការចូលរួមរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បានឆ្លុះបញ្ចាំងអំពីការចូលរួម និងគាំទ្រការអនុវត្តផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនប្រសិទ្ធភាពទាក់ទាញវិនិយោគិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី