SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ៖ ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ ជាការបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារនៅកម្ពុជា


ក្រសួងការងារ៖ ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ ជាការបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា។ ទំនុកចិត្តរបស់វិនិយោគទុននៅកម្ពុជា គឺបង្ហាញតាមរយៈការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដោយបង្កើតឱកាសការងារ និងប្រាក់ចំណូល។

ក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងថា ចំពោះការចូលរួមរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ក៏បានលើកកម្ពស់និងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគនៅក្នុងវិស័យ ពិសេសចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ងុយ រិទ្ធ ក៏បានស្នើសុំឱ្យខាងនិយោជក ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយផ្ដល់ការយកចិត្តទុកដាក់ សំដៅប្រែក្លាយកន្លែងធ្វើការងារបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ បង្កើតសុខដុមនីយកម្មជាមួយបងប្អូនកម្មករនិយោជិតដែលជាគោលដៅស្នូលឆ្លើយតបចក្ខុវិស័យ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។

គួរបញ្ជាក់ថា ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក មានសកម្មភាពអាជីវកម្មកាត់ដេរសម្លៀកបំពាក់ ដូចជា អាវក្នុង ខោក្នុង សម្លៀកបំពាក់ហែលទឹក សម្លៀកបំពាក់យូហ្គា ដែលផលិតលើផលិតផលម៉ាក AEO, Legendswimwear ដែលនាំចេញទៅកាន់ទីផ្សារ អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ រោងចក្រនេះ មានខ្សែច្រវ៉ាក់ផលិតកម្ម ផ្នែកធំៗចំនួន២ និងបែងចែកទៅតាមក្រុមចំនួន ៥ក្រុម ដែលមានកម្មករនិយោជិតសរុបប្រមាណ ៧២នាក់ នៅក្នុងជំហានដំបូងនៃការបើកថ្មីនេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599