2026-02-19
SME News
2026-02-19
SME News
(សហរដ្ឋអាមេរិក)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួនពីរគឺ ពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុង “កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត” ពី Brandon Hall Group សហរដ្ឋអាមេរិក ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យដ៏ល្បីល្បាញលំដាប់ពិភពលោក។
ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពី “ឧត្តមភាពនៃមូលធនមនុស្សឆ្នាំ ២០២៦” (HCM Excellence Conference 2026) នៅរដ្ឋផ្លរីដា ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ SDF ព្រមទាំងឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃ SDF បានអញ្ជើញទទួលពានរង្វាន់ដ៏មានកិត្តិយសនេះជាផ្លូវការ។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណាក់អ្នកជំនាញអន្តរជាតិ លើគុណភាព និងប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ SDF ដែលឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងតម្រូវការទីផ្សារការងារ (Demand-driven) និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសក្នុងតំបន់អាស៊ាន មានប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ។ល។
កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិត្រូវបានរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក នឹងមានអ្នកចូលរួមប្រមាណ ៥០០ នាក់ ដែលជាតំណាងមកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ ក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗចូលរួមទទួលរង្វាន់ផងដែរ រួមមាន៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald, ។ល។
ក្រៅពីពិធីប្រគល់ពានរង្វាន់ ថ្នាក់ដឹកនាំ SDF ក៏បានចូលរួមសិក្សាស្វែងយល់ពីនិន្នាការសកលសំខាន់ៗដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថលដែលបានរៀបចំឡើងដោយ Brandon Hall Group រួមមាន៖
១.ការធ្វើទំនើបកម្មជ្រើសរើសបុគ្គលិកផ្អែកលើសមត្ថភាព (Skills-Based): ដើម្បីជំរុញការផ្លាស់ប្តូរ និងការរីកចម្រើននៃតួនាទីបុគ្គលិកក្នុងស្ថាប័ន និងកាត់បន្ថយចំណាយ។
២.អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) និង ការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព (L&D): ប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងការបង្វឹកបញ្ញាសិប្បនិម្មិត (AI Coaching) ដើម្បីជាជំនួយក្នងការវិភាគទិន្នន័យ និងជួយសម្រួលដល់ការអនុវត្តការងារ និងស្វ័យប្រវត្តិកម្មលើការវាយតម្លៃ។
៣. ការកសាងសមត្ថភាពថ្នាក់ដឹកនាំក្នុងសម័យឌីជីថល: ការពង្រឹង "Executive Presence" (ដែលសំដៅលើឥរិយាបថ ភាពជឿជាក់ និងសមត្ថភាពទំនាក់ទំនងដែលមានឥទ្ធិពលរបស់ថ្នាក់ដឹកនាំ) និងភាពបត់បែនស្របតាម ការវិវត្តយ៉ាងគំហុក នៃបរិបទការងារ។
៤. វដ្តនៃឧត្តមភាពនៃសមត្ថភាពបុគ្គលិក (Virtuous Talent Cycle): ការផ្សារភ្ជាប់ និងជំរុញការអភិវឌ្ឍជំនាញ ការផ្តល់ប្រឹក្សាយោបល់ និងការអនុវត្តជាក់ស្តែង ដែលបង្កើតជាវដ្តនៃការអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់បំផុត។
សូមបញ្ជាក់ផងដែរថា យោងតាមទិន្នន័យវាយតម្លៃដោយក្រុមការងារអន្តរក្រសួង និងស្ថាប័នឯករាជ្យកម្មវិធីដែល SDFបានគាំទ្រ កន្លងមកបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ចំពោះភាគីពាក់ព័ន្ធ ដោយក្នុងនោះអត្រាបញ្ចប់វគ្គសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ប្រាក់ខែកើនឡើងជាមធ្យម ២០%, និងអត្រាពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំពោះផលជះក្រោយវគ្គបណ្តុះបណ្តាលវិញ SDF សម្រេចបាននូវអត្រាស្ថិរភាពការងារបុគ្គលិក ៩៦%, បុគ្គលិកកាត់បន្ថយកំហុសនៃការអនុវត្ដការងារ ៥៦%, ការរីកចម្រើនក្នុងអាជីព ៨៩%, ការរក្សាបុគ្គលិក (Job Retention) ៨០%, និងការកើនឡើងនូវសមត្ថភាពការងាររបស់បុគ្គលិកប្រមាណ ៧១% ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់យ៉ាងខ្លាំងពីសំណាក់វិស័យឯកជន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី