2024-06-30
ទូច សូរិយា
2024-06-30
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ជួយផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើបថ្មី។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា និងឯកឧត្តម Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជាសហគមន៍ដែលមានទំនើប ដែលមានសមត្ថភាពក្នុងការផលិតក្នុងទ្រង់ទ្រាយធំ ទុនផលិតទាប មានស្ថិរភាពតម្លៃ ផ្តល់ផលចំណេញដល់កសិកម្ម ដោយស្មើភាព។ ក្នុងជំនួបពិភាក្សាការងារខាងលើ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការរៀបចំវេទិកាជំនួញលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) នៅកម្ពុជា នឹងជាឱកាសដល់កម្ពុជា ដែលអាចពន្យល់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មរបស់ខ្លួន ដោយផ្តោតលើការធានាឱ្យបាននូវសន្តិសុខស្បៀង, និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន, ការជំរុញការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម, ការបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់សម្រាប់ផលិតផលកសិកម្ម និងមានការងារធ្វើពេញមួយឆ្នាំ។
គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាទ្រង់ទ្រាយធំក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣។ លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករដែលជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារទាំងខាងផ្នែកគុណភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី