2024-12-17
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-17
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ វិនិយោគិនដែលមកចូលរួម«វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ (Cambodia-Korea Trade and Investment Forum)» នឹងស្វែងរកកាលានុវត្តភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់នាពេលខាងមុខ។ នេះជាការឡើងឡើងរបស់ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ថ្លែងក្នុងវេទិកាធុរកិច្ចនិងវិនិយោគនោះ ឯកឧត្ដម សួន សុផល បានលើកឡើងពីលក្ខណៈអំណោយផលរបស់កម្ពុជា លើការវិនិយោគគ្រប់វិស័យ រួមទាំងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, ទីតាំងយុទ្ធសាស្រ្ត, កម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព, អត្ថិភាពនៃរាជរដ្ឋាភិបាល ដែលមានទំនោរគាំទ្រដល់ធុរកិច្ច និងរបបវិនិយោគមានភាពអនុគ្រោះដល់ការធ្វើធុរកិច្ច តាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ និងកញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។
វេទិកានេះ អមដោយ«ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា( CET )» ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការធ្វើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការជំរុញភាពជាដៃគូពាណិជ្ជកម្មជាយុទ្ធសាស្រ្ត និងលើកកម្ពស់សក្ដានុពលវិនិយោគរបស់កម្ពុជា។ វេទិកា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ភីអេច ហ្រ្គេនហល បុរី ប៉េងហួត បឹងស្នោ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី