SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វិនិយោគិនចិន ចង់វិនិយោគឈើដាំ និងសាលវាយនភណ្ឌពីដើមទីដល់ចុងទីនៅកម្ពុជា


វិនិយោគិនចិន ចង់វិនិយោគឈើដាំ និងសាលវាយនភណ្ឌពីដើមទីដល់ចុងទីនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ មានបំណងវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទីនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគាំទ្រនូវមានបំណងបណ្តាក់ទុននៅកម្ពុជា របស់វិនិយោគិនចិន ព្រោះគម្រោងទាំងពីរនេះជាប្រភេទគម្រោង ដែលទទួលបានការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

គួរបញ្ជាក់ថា ការវិនិយោគលើកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) គឺស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនជាអតិបរិមា ដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេសនៅពេលដែលកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលវិធានប្រភពដើមទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប នឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល (double transformation)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី