SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ុន ចាន់ថុល៖ «ការពង្រីកវិសាលភាព» ទាមទារឱ្យមានការខិតខំរួមគ្នា ដោយគ្មានសហគ្រិនណាម្នាក់អាចធ្វើតែឯកឯងបានឡើយ


ឯកឧត្តម ស៊ុន ចាន់ថុល៖ «ការពង្រីកវិសាលភាព» ទាមទារឱ្យមានការខិតខំរួមគ្នា ដោយគ្មានសហគ្រិនណាម្នាក់អាចធ្វើតែឯកឯងបានឡើយ
គំនិតអាជីវកម្ម

2025-11-22

គិត បុប្ផា

គំនិតអាជីវកម្ម

2025-11-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ការពង្រីកវិសាលភាពនៃការផ្លាស់ប្តូរប្រកបដោយអត្ថន័យ» ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដោយគ្មានសហគ្រិនណាម្នាក់អាចធ្វើតែឯកឯងបានឡើយ គឺមានតែការរួបរួមសហការ ភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបអាចពង្រីកឥទ្ធិពលនៃ វេទិកាសហគ្រិនកំពូល (Pinnacle Entrepreneur Forum - PEF) នេះបាន។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងបើកវេទិកា PEF និងកម្មវីធីប្រគល់ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ានឆ្នាំ២០២៥ ( ASEAN Women Entrepreneurs Network – AWEN) ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍ចំនួន៤ ដែលមានឥទ្ធិពលធ្វើឱ្យវិសាលភាពនៃ PEF កាន់តែមានភាពទូលំទូលាយ មាន៖ ១. ការបង្កើតបណ្តាញទំនាក់ទំនងឆ្លងព្រំដែន, ២. ការគាំទ្រសហគ្រិនស្ត្រីក្នុងទ្រង់ទ្រាយធំ, ៣. ការលើកកម្ពស់នវានុវត្តន៍ និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន និង ៤. ការលើកកម្ពស់អាជីវកម្ម ប្រកបដោយនិរន្តរភាព និងការជំរុញឥទ្ធិពលអាជីវកម្មឱ្យកាន់តែរឹងមាំ។

វេទិកា PEF គឺជាវេទិកាធុរកិច្ចថ្នាក់តំបន់មួយ ដែលបានចាប់ផ្តើមដំណើរការលើកដំបូងកាលពីឆ្នាំ២០២៤កន្លងទៅ នៅភ្នំពេញ ជាមួយចក្ខុវិស័យប្រែក្លាយខ្លួនទៅជាវេទិកាដ៏មានឥទ្ធិពល និងឈានមុខគេមួយនៅក្នុងអាស៊ាន សម្រាប់ថ្នាក់ដឹកនាំធុរកិច្ចដែលមានទស្សនៈវិស័យវែងឆ្ងាយ អ្នកបង្កើតនវានុវត្តន៍ និងសហគ្រិនអាចជួបជុំគ្នាដើម្បីកំណត់ទិសដៅធុរកិច្ចសម្រាប់អនាគត។ ក្រៅពីការជំរុញកិច្ចសន្ទនាកម្រិតខ្ពស់ PEF បានប្តេជ្ញាជំរុញលទ្ធផលជាក់ស្តែង តាមរយៈការបង្កើតភាពជាដៃគូឆ្លងព្រំដែន ការបើកឱកាសវិនិយោគ និងការតស៊ូមតិលើគោលនយោបាយនានា ដែលផ្តល់គុណប្រយោជន៍ដល់សហគ្រិន ដោយមិនត្រឹមតែភ្ជាប់បណ្តាញក្នុងសមាគមអាស៊ានប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទៅកាន់ទីផ្សារសកលថែមទៀតផង។

ចំណែកកម្មវិធី AWEN គឺជាការទទួលស្គាល់ដ៏មានកិត្យានុភាព ដែលបង្ហាញនូវការសាទរចំពោះសមិទ្ធផល និងការរួមចំណែកដ៏ឆ្នើមរបស់សហគ្រិនស្ត្រី នៅទូទាំងតំបន់អាស៊ាន។ ពានរង្វាន់នេះ បានគូសបញ្ជាក់ពីភាពធន់ នវានុវត្តន៍ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្ម និងសហគមន៍របស់ពួកគេ ជាមួយនឹងគោលបំណងបំផុសគំនិតដល់អ្នកដឹកនាំស្ត្រីជំនាន់ក្រោយ និងជំរុញប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ស្ត្រីក្នុងវិស័យធុរកិច្ច។ កម្មវិធីប្រគល់ពានរង្វាន់នេះ ដែលបានរៀបចំឡើងជាផ្នែកមួយនៃ PEF បានបញ្ជាក់យ៉ាងច្បាស់អំពីសារសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី