2025-06-01
គិត បុប្ផា
2025-06-01
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ជំរុញឱ្យមន្ត្រីកសិកម្មឃុំទាំងអស់ ខិតខំពង្រឹងចំណេះដឹង ដើម្បីជួយដល់កសិករនៅតាមឃុំគោលដៅរបស់ខ្លួន លើកកម្ពស់ផលិតភាព គុណភាព សម្របសម្រួលជួយបច្ចេកទេស និងជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ។
បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានណែនាំមន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវជួយកសិករឱ្យចេះរៀបចំសួនបន្លែលក្ខណៈគ្រួសារ ឱ្យបានគ្រប់គ្រួសារ ដើម្បីកាត់បន្ថយការចំណាយ និងអាហារូបត្ថម្ភផងដែរ។ ជាងមួយគ្នាទៀត មន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវរៀបចំឱ្យស្រែ និងចម្ការ នៅតាមឃុំរបស់ខ្លួន ដើម្បីបង្ហាញដល់កសិករ ក្នុងនាមជាអ្នកផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ។
វគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តន៍កសិកម្ម វៃឆ្លាត ដើម្បីអាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ ខេត្តតាកែវ នៅថ្ងៃទី២៩ -៣០ ខែឧសភា ឆ្នាំ២០២៥ នេះ គឺទទួលបានការគាំទ្រពីមូលនិធិរបស់ The Church of Jesus Christ of Latter-day Saints នៃសហរដ្ឋអាម៉េរិក សម្រាប់គម្រោង «ផ្លាស់ប្តូរជីវិតតាមរយៈអាហារូបត្ថម្ភ» ដែលមានអង្គការ Helen Keller International, iDE and VA ជាអ្នកអនុវត្តគម្រោង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី