SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

បារាំង គ្រោងសាងសង់សារមន្ទីរ នៅក្បែរប្រាសាទកោះកេរ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្ពុជាឱ្យបានច្រើន


បារាំង គ្រោងសាងសង់សារមន្ទីរ នៅក្បែរប្រាសាទកោះកេរ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្ពុជាឱ្យបានច្រើន
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ បារាំង គ្រោងកសាងសារមន្ទីរ នៅក្បែរប្រាសាទកោះកេរ ដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរមកស្នាក់នៅឱ្យបានយូរ អាចមើលប្រាសាទ និងសារមន្ទីរនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne ជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា ក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា។

តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម M. Vincent ÉBLÉ បានលើកឡើងថា ទាក់ទងទៅនឹងវិស័យបេតិកភណ្ឌសំបូរបែបរបស់កម្ពុជា គួរជំរុញលើកទឹកចិត្តឱ្យមានទេសចរណ៍ហូរចូលមកបន្ថែមទៀត។ ឯកឧត្តម បានបន្តថា គួរតែរៀបចំជាសារមន្ទីរ ដើម្បីឱ្យទេសចរណ៍ អាចស្នាក់នៅបានយូរ ហើយគម្រោងនេះឯកឧត្តមបានជួបពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងមានគម្រោងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ ដើម្បីឱ្យភ្ញៀវទេសចរ បានទៅមើលប្រាសាទ និងទៅមើលសារមន្ទីរថែមទៀត។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តុល្យភាព នៃបេតិកភ័ណ្ឌ ក្នុងវិស័យវប្បធម៌ កម្ពុជា មានការប្រើប្រាស់ភាសាបារាំង ពិសេសបារាំងយកចិត្តទុកដាក់បង្កើតឡើងវិញនូវមជ្ឈមណ្ឌលភាសាបារាំង។ សម្ដេចតេជោ បានលើកឡើងថា នៅតំបន់អាស៊ីអាគ្នេយ៍នេះ កម្ពុជា មានអ្នកប្រើប្រាស់ភាសាបារាំងច្រើនជាងគេ ក្នុងនោះកម្ពុជា មានអ្នកនិយាយភាសាបារាំងរហូតដល់ទៅ ៣៧% ។

សម្ដេចតេជោ បានបន្ថែមថា ក្នុងវិស័យវប្បធម៌បេតិកភ័ណ្ឌ គឺបារាំងបានជួយកម្ពុជាច្រើន ជាពិសេសការធ្វើជាសហប្រធានជាមួយជប៉ុន ក្នុង ICC អង្គរ ដែលបានជួយជ្រោមជ្រែងរហូតដល់បានចុះបញ្ជីក្នុងបេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេលកន្លងទៅនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី