SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើអ្វីជា«ចក្ខុវិស័យរយៈពេលវែង» នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា?


តើអ្វីជា«ចក្ខុវិស័យរយៈពេលវែង» នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា?
A+ A-

ភ្នំពេញ៖ ចក្ខុវិស័យរយៈពេលវែងនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា គឺជាចក្ខុវិស័យ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ ការណ៍នេះ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តិកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅជំរុញសន្ទុះនៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

ចក្ខុវិស័យរយៈពេលវែង ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនេះ ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ដើម្បីបម្រើឱ្យចក្ខុវិស័យរយៈពេលវែងខាងលើនេះ គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានគោលបំណងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, អភិវឌ្ឍន៍ថ្នាលឌីជីថលគ្រឹះ, ជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និងជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ និងភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ ក្នុងយុគសម័យឌីជីថល។

គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល៥ឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។ គោលនយោបាយនេះ កំណត់អំពីទស្សនទាន រួម និងវិធានការគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលអនុលោមតាមឧត្តមានុវត្តន៍ និង និន្នាការអន្តរជាតិនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានសមានគតិភាពជាមួយនឹងបរិការណ៍កម្ពុជា។

ប្រភពពីសៀវភៅ «គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨»៖ https://shorturl.at/muBtx


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី