2025-05-27
ទូច សូរិយា
2025-05-27
ទូច សូរិយា
ភ្នំពេញ៖ Blockchain កូនកាត់ (Hybrid Blockchain) គឺជាប្រភេទទី៣ នៃបច្ចេកវិទ្យា Blockchain ដែលជាការរួមបញ្ចូលគ្នានៃ Blockchain ឯកជន និងសាធារណៈ ដោយប្រើប្រាស់លក្ខណៈពិសេស នៃ Blockchains ទាំងពីរប្រភេទនេះ ដែលប្រព័ន្ធផ្អែកលើការអនុញ្ញាត (Permission-based System) និងគ្មានការអនុញ្ញាត (Permission less System) ត្រូវបានប្រើប្រាស់។
ជាមួយនឹងបណ្តាញកូនកាត់បែបនេះ អ្នកប្រើប្រាស់អាចគ្រប់គ្រងថាតើអ្នកណាអាចចូលប្រើទិន្នន័យណាមួយ ដែលបានរក្សាទុកនៅក្នុង Blockchain ដោយមានតែផ្នែកនៃទិន្នន័យ ឬកំណត់ត្រាពី Blockchain ដែលបានជ្រើសរើសប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យផ្សព្វផ្សាយជាសាធារណៈ ហើយទិន្នន័យ ឬកំណត់ត្រាដែល នៅសល់ត្រូវរក្សាជាការសម្ងាត់នៅក្នុងបណ្ដាញឯកជន។
Blockchain ប្រភេទនេះ ផ្ដល់នូវដំណោះស្រាយកាន់តែល្អដល់វិស័យសុខាភិបាល អចលនទ្រព្យ និងហិរញ្ញវត្ថុជាដើម ដោយផ្តល់នូវដំណោះស្រាយមួយ ដែលទិន្នន័យត្រូវបានចូលប្រើជាសាធារណៈ ប៉ុន្តែចាំបាច់ត្រូវការពារជាឯកជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី