SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគលើការកែច្នៃផលិតផលហាឡាល់ ដើម្បីនាំចេញ


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគលើការកែច្នៃផលិតផលហាឡាល់ ដើម្បីនាំចេញ
ពាណិជ្ជកម្ម

2025-02-08

ទូច សូរិយា

ពាណិជ្ជកម្ម

2025-02-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគកែច្នៃផលិតផលហាឡាល់ ដើម្បីនាំចេញ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ ចម និម្មល និងឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត។

ក្នុងជំនួប កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសុវត្ថិភាព ស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់ផងដែរ។

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីតនេះ លោកជំទាវ ចម និម្មល ក៏បានជួបជាមួយលោក Bader Alrebdi អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញផលិតផល សេវាកម្ម និងការរៀបចំតំបន់ឧស្សាហកម្មសក្តានុពល រវាងភាគីទាំងពីរផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599