2024-12-22
ទូច សូរិយា
2024-12-22
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងដាក់ដំណើរការនូវ បញ្ជរសេវាសាធារណៈចល័ត ចំនួន១០០ គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ជាជំហានទី១ នៅដើមឆ្នាំ២០២៥ នៅតាមទីតាំងសាធារណៈនានា ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ។ នេះជាការលើកឡើងរបស់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងការងារ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័ត នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងការងារ នឹងដាក់បញ្ជរសេវាសាធារណៈនេះ បន្តបន្ទាប់ទៀតរហូតបានប្រមាណ ១ ០០០គ្រឿង នៅទីតាំងសាធារណៈ។ បញ្ជរសេវាសាធារណៈនេះ មានមុខងារចំនួន ៨រួមមាន៖ សេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ, សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស, សេវាចុះឈ្មោះសមាជិក ប.ស.ស., សេវាតាមដានសេវាសាធារណៈក្រសួងការងារ, ប្រអប់បណ្តឹងអនាមិក និងប្រអប់សំណូមពរ។
ជាមួយគ្នានេះ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ បានបន្តថា កិច្ចប្រជុំនេះ មានគោលបំណងស្នើសុំទីតាំងរបស់វិស័យឯកជនសម្រាប់ដាក់ដំណើរការបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួង នៅតាមសាកលវិទ្យាល័យ, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, សាលាខណ្ឌ, សាខា ប.ស.ស., ផ្សារទំនើប, និងទីតាំងអាជីវកម្មនានាផង។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបន្ថែមថា បញ្ជរសេវាសាធារណៈ គឺជាស្នាដៃរបស់សិស្ស-និស្សិតរបស់វិទ្យាស្ថាន TVET ដែលបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈរបស់ក្រសួង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី