SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អនុវត្តវិធីនេះ ដើម្បីការពារប័ណ្ណឥណទាន និងជៀសវាងការលួចទិន្នន័យតាមប្រព័ន្ធអនឡាញ!


អនុវត្តវិធីនេះ ដើម្បីការពារប័ណ្ណឥណទាន និងជៀសវាងការលួចទិន្នន័យតាមប្រព័ន្ធអនឡាញ!
A+ A-

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា បាននិងកំពុងវិវត្តទៅកាន់ភាពជឿនលឿននៃបច្ចេកវិទ្យា និងមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ដូចជា បដិវត្តបច្ចេកវិទ្យា ការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធបាគង(KH QR Code), ការរីកលូតលាស់នៃវិស័យហិរញ្ញវត្ថុ ជាដើម ដែលនាំឱ្យមានការប្រើប្រាស់ប័ណ្ណឥណទានកាន់តែច្រើនក្នុងប្រព័ន្ធអនឡាញ។

ទន្ទឹមនឹងការរីកចម្រើន និងការផ្លាស់ប្ដូរនៃវិស័យបច្ចេកវិទ្យានេះ វាក៏បានបណ្ដាលឱ្យមានបញ្ហាក្នុងប្រព័ន្ធអនឡាញដូចជា ការលួចទិន្នន័យ ការក្លែងបន្លំជាបុគ្គលិកធនាគារណាមួយដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់ជាដើម។ ហេតុដូចនេះទើប កម្ពុជាឆ្ពោះទៅកាន់ឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីការការពារការទូទាត់ប្រាក់តាមប័ណ្ណឥណទានលើប្រព័ន្ធអនឡាញចំនួន៥ចំណុច ដែលអង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី នៃផ្នែកមាតិកា«នវានុវត្តន៍-បច្ចេកវិទ្យា» ដូចខាងក្រោមនេះ៖

ទី១. ត្រូវជៀសវាងការប្រើប្រាស់ WI-FI សាធារណៈដែលគ្មានសុវត្តិភាពដែលអាចឱ្យក្រុម Hacker ងាយជ្រៀតចូលទៅកាន់បណ្ដាញរបស់អ្នក។ ទី២. គួរប្រើកាតនិម្មិត្ត (Virtual Card) ដើម្បីធ្វើការទូទាត់ប្រាក់ក្នុងប្រព័ន្ធអនឡាញ ដែលអ្នកអាចកំណត់ទឹកប្រាក់ ចំនួនប្រតិបត្តិការ និងអាចបង្កកកាត (បិតកាតចោល) បន្ទាប់ពីធ្វើប្រតិបត្តិការរួច។ ទី៣. មានការត្រួតពិនិត្យលើប្រតិបត្តិការ (Transaction) ជាប្រចាំបើមានការសង្ស័យចំពោះប្រតិបត្តិការណាមួយ អ្នកត្រូវទាក់ទងទៅកាន់ធនាគាររបស់អ្នកជាបន្ទាន់។ ទី៤. ធ្វើបច្ចុប្បន្នភាពកម្មវិធី (Update App) នៅក្នុងទូរស័ព្ទជាប្រចាំដែលនិងជួយជួសជុលចន្លោះប្រហោង និងជួយបន្ថែមមុខងារថ្មីដើម្បីសុវត្ថិភាព និងទី៥. បន្ទាប់ពីអ្នកបានទូទាត់ប្រាក់ ឬទិញឥវ៉ាន់រួចអ្នកគួរលុបព័ត៌មានកាតធនាគាររបស់អ្នកចេញពីគេហទំព័រដែលបានទូទាត់ដើម្បីជៀសវាងការលួចទិន្នន័យពីគណនីធនាគាររបស់អ្នក។

លោកអ្នកគួរតែអនុវត្តជាប្រចាំ នៅគោលការណ៍ខាងលើ និងត្រួតពិនិត្យឱ្យបានច្បាស់មុនធ្វើការទូទាត់ ដើម្បីជៀងវាងនូវការបាត់បង់ទិន្នន័យ ថវិកា និងត្រូវតាមដានពីការប្រើកាតឥណទានរបស់លោកអ្នក ជាប្រចាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី