2025-01-10
SME News
2025-01-10
SME News
ភ្នំពេញ៖ «ទិដ្ឋភាពសកម្មភាព បងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត និងសិក្សានុសិស្សមកទទួលសេវារថយន្តក្រុងសាធារណៈខ្សែទី៣ (ចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូម៉ែត្រលេខ៩ ដល់ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២)»។ នេះគឺជាខ្លឹមសារដែលលោក កែវ ចាន់ណារិទ្ធ បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ។
លោក កែវ ចាន់ណារិទ្ធ បានគូសបញ្ជាក់ពីអត្ថប្រយោន៍នៃការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដែលចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ,ការកកស្ទះចរាចរណ៍, សន្សំសំចៃថវិកា និងកាត់បន្ថយការបំពុលបរិស្ថាន។
អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ រូបនេះ បានអំពាវនាវដល់សាធារណជនឱ្យគាំទ្រសេវារថយន្តក្រុងសាធារណៈទាំងអស់គ្នា៕
នាំមកជូនដោយ