SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បុណ្យទន្លេលើកទី០៩ នឹងរៀបចំនៅខេត្តតាកែវ នាថ្ងៃទី២១-២៣ មីនា


បុណ្យទន្លេលើកទី០៩ នឹងរៀបចំនៅខេត្តតាកែវ នាថ្ងៃទី២១-២៣ មីនា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ និងក្រសួងទេសចរណ៍ សម្រេចជ្រើសរើសថ្ងៃទី២១ ២២ ២៣ ខែមីនា ឆ្នាំ២០២៥ រៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ដែលមានទីតាំងនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ។ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះ អាជ្ញាធរក៏នឹងរៀបចំនូវព្រឹត្តិការណ៍កីឡា ១០ប្រភេទ, សិល្បៈកម្សាន្តបុរាណ និងសម័យ, ការដាក់តាំងនូវផលិតផលនានាក្នុងស្រុក និងសក្ដានុពលទេសចរណ៍នានាក្នុងស្រុក។

ក្នុងកិច្ចប្រជុំរៀបចំពិធីបុណ្យទន្លេលើកទី៩ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការរៀបចំបុណ្យទន្លេនេះ គឺជាឱកាសក្នុងការផ្សព្វផ្សាយសន្តានុពលទេសចរណ៍នៅតាមបណ្តាខេត្តជាប់ដងទន្លេនៃកម្ពុជា នឹងជាឱកាសជំរុញគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេ, ចូលរួមការធ្វើពិពិធកម្ម ផលិតកម្ម ផលិតផលវិស័យទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ និងជាឱកាសលើកកម្ពស់គុណភាពសេវាកម្មនានានៅក្នុងឧស្សាហកម្មទេសចរណ៍។

ឯកឧត្តម ហួត ហាក់ បានបន្តថា ខេត្តតាកែវ ជាខេត្តដែលមានសន្តានុពលមួយដែលសម្បូរទៅដោយប្រាង្គប្រាសាទ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត មានតំបន់រមណីដ្ឋានទេសចរណ៍ធម្មជាតិ សិប្បកម្មតម្បាយសូត្រ ហូល ផាមួង និងក្រមា ដែរអមដោយដំណាំកសិកម្ម ដំណាំស្រូវ និងធនធានធម្មជាតិពិសេសៗជាច្រើន រួមមាន បង្កងធម្មជាតិទឹកសាប ពងទាកូនស្រែរនោង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599