SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំ


រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងចំណោមរថយន្តក្រុង ៥៩៧គ្រឿង មានរថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅភ្នំពេញ និងចំនួន ៤៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ។ សេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការរៀបចំរថយន្តក្រុង នឹងចេញដំណើរពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹកនេះ។

ចំពោះគោលដៅពីភ្នំពេញទៅព្រៃវែង និងស្វាយរៀង គឺមានរថយន្តចំនួន ២០គ្រឿង ចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ (ផ្លូវជាតិលេខ១) ហើយចតនៅទីរួមខេត្តព្រៃវែង និងរួមខេត្តស្វាយរៀង។ ចំណែក គោលដៅភ្នំពេញ ទៅកណ្តាល និងតាកែវវិញ មានរថយន្ត ៣គ្រឿង ចេញពីស្ថានីយរថយន្តក្រុងចាក់អង្រែលើ និងចតនៅរង្វង់មូលអូរចំបក់។ ដោយឡែក គោលដៅទៅខេត្តកែប កំពត កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង មានរថយន្តសរុប ៣៧គ្រឿង ចេញដំណើរពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ដោយចតនៅសាលាបឋមសិក្សាដំណាក់ចង្អើរ, ទីរួមខេត្តកំពត, វិមានឯករាជ្យខេត្តព្រះសីហនុ និងសាលាខេត្តកោះកុង។

គោលដៅទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន មានរថយន្ត១៩០ ដែលចេញពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ឆ្ពោះទៅចំណតរថយន្តផ្សារលើ, ទីតាំងបុរីឧកញ៉ា ភូ ពុយ, ផ្សារទំនើប ភូ ពុយ, ក្រុងសេរីសោភ័ណ្ឌ និងសាលាខេត្តប៉ៃលិន។ គោលដៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ មានរថយន្ត ១៥២គ្រឿង ចេញពីដីឡូត៍តំបន់ OCIC ជ្រោយចង្វារ ចតនៅចំណតរថយន្តខេត្តកំពង់ធំ, បុរីរដ្ឋបាលខេត្តសៀមរាប, វិថីសម្តេចវិបុលបញ្ញា សុខ អាន, មុខវេទិកាបុណ្យអុំទូក ខេត្តបន្ទាយមានជ័យ និងសាលាក្រុងព្រះវិហារ។

ចំពោះគោលដៅទៅកាន់ខេត្តកំពង់ចាម និងត្បូងឃ្មុំ មានរថយន្ត ៣០គ្រឿង ចេញពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ចតនៅចំណតរថយន្តខេត្តកំពង់ចាម និងចំណតផ្សារសួង។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្ត ៦៥គ្រឿង នឹងធ្វើដំណើរកាន់តំបន់ភូមិភាគឦសាន គឺមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដែលចេញពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង និងចតនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត, សាលាខេត្តស្ទឹងត្រែង, រង្វង់មូលគោព្រៃ និងចំណតរថយន្តតាយសេង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី