2025-05-05
គន ម៉េងហុង
2025-05-05
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា បញ្ជាក់ពីជំហរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និងពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីរដ្ឋធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត បានចែករំលែកបទពិសោធការងារពាក់ព័ន្ធនឹងការជំរុញការវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម Ali Akbar Nazari ក៏បានកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានជឿជាក់ចំពោះបេសកម្មរបស់ឯកឧត្តម Ali Akbar Nazari ក្នុងនាមជាឯកអគ្គរដ្ឋទូតអ៊ឺរ៉ង់ប្រចាំកម្ពុជា នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត ពិសេសគឺការជំរុញឱ្យមានកំណើនវិនិយោគពីអ៊ឺរ៉ង់មកកម្ពុជា នាពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី