2025-04-14
គន ម៉េងហុង
2025-04-14
គន ម៉េងហុង
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍដោយចីរភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានបញ្ជាក់ពីផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0) ដែលបង្ហាញពីមហិច្ឆតាកម្ពុជាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីគ្រប់វិស័យជាពិសេស វិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ គីមី និងសំណល់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអរគុណដល់អង្គការសហប្រជាជាតិ ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលចូលរួមសម្របសម្រួលនិងគាំទ្រកម្ពុជាក្នុងរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» និងការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
ភាគីទាំងពី ក៏បានពិភាក្សាគ្នាទាក់ទងនឹងវេទិកានៃកិច្ចសន្ទនាប្រចាំឆ្នាំរវាងប្រព័ន្ធអង្គការសហប្រជាជាតិជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលគ្រោងរៀបចំនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពីការរួមចំណែករួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភាក្សាអំពីអាទិភាព នៃការអភិវឌ្ឍជាតិនានា រួមទាំងវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី