2025-08-14
ឃី ភារៈ
2025-08-14
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជ្រោមជ្រែងការចងក្រងសហគមន៍កសិកម្មទំនើបតាមរយៈជំនួយបច្ចេកទេស ការផ្ដល់ទុនកម្ចីការប្រាក់ទាប ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងការស្វែងរកដៃគូចុះកិច្ចសន្យាទិញលក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ឹមផត អិចផត ឯ.ក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះ ដោយចុះកិច្ចសន្យាលក់ទុកមុន នឹងផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករតាមការធានាទីផ្សារនិងតម្លៃទុកមុន និងការកាត់បន្ថយចំណាយថ្លៃដើម។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ឹមផត អិចផត ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដើម្បីរៀបចំកិច្ចសន្យាប្រមូលទិញជាមួយសហគមន៍កសិកម្មទំនើប សម្រាប់ធ្វើការនាំចេញស្រូវស្រង៉ែទៅកាន់ទីផ្សារអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី