2024-08-22
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-22
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក (PPF Yummy Manufacturing) និងមហាវិទ្យាល័យកសិ-ឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីឱ្យមហាវិទ្យាល័យមួយនេះដើរតួនាទីជា Research and development (R&D) របស់ក្រុមហ៊ុន PPF Yummy ក្នុងការសិក្សាស្រាវជ្រាវផលិតផលអាហារកែច្នៃ ដើម្បីផលិតកម្ម ពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ការចុះ MOU នេះ ក៏នឹងផ្តល់ឱកាសដល់និស្សិតស្មគ្រ័ចិត្តនៃមហាវិទ្យាល័យកសិ-ឧស្សាហកម្ម ទៅហាត់ការ និងចុះកម្មសិក្សានៅក្នុងក្រុមហ៊ុន PPF Yummy ផងដែរ។ កិច្ចសហការដែលយល់ព្រមដោយភាគីទាំងពីរនេះ ធ្វើឡើងនាឱកាស ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ជួបពិភាក្សាជាមួយក្រុមហ៊ុន PPF Yummy និងមហាវិទ្យាល័យកសិ-ឧស្សាហកម្ម ក្នុងគោលបំណងជម្រុញដល់ក្រុមហ៊ុនផ្តល់គម្រោង R&D ឱ្យមហាវិទ្យាល័យកសិឧស្សាហកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី