2024-08-15
គិត បុប្ផា
2024-08-15
គិត បុប្ផា
ភ្នំពេញ៖ លោក Capt Sandeep Mehta នាយកប្រតិបត្តិកំពង់ផែអន្តរជាតិ នៃក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. សិក្សាលើកាលានុវត្តភាព និងសក្ដានុពលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
នាឱកាសទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃCDC ពីផែនការអភិវឌ្ឍន៍ការវិនិយោគនៅកម្ពុជា លោក Capt Sandeep Mehta បានបន្តស្នើសុំកិច្ចសម្របសម្រួលបន្ថែមទៀតពី CDC ដើម្បីឱ្យក្រុមហ៊ុនបានសិក្សាលម្អិត និងជាធាតុសម្រាប់សម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីផែនការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងភស្ដុភារកម្ម ដែលពាក់ព័ន្ធនឹងមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុន Adani Ports។
បន្ថែមពីផែនការអភិវឌ្ឍន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានមានប្រសាសន៍ពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលផ្ដល់ភាពបើកចំហរដល់វិនិយោគិន មានការគាំទ្រពីរាជរដ្ឋាភិបាល និងមាន CDC ជួយសម្របសម្រួលរាល់កិច្ចការវិនិយោគ។ លើសពីនេះ កម្ពុជាជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដែលនឹងផ្ដល់លទ្ធភាពជោគជ័យខ្ពស់ដល់ធុរកិច្ចឯកជន។ នេះជាការបន្តលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សានៅទីស្តីការ CDC ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី