SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC លើកទឹកចិត្តសមាគមជប៉ុន-កម្ពុជា ឱ្យជួយផ្សព្វផ្សាយបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីធុរកិច្ចជប៉ុន


CDC លើកទឹកចិត្តសមាគមជប៉ុន-កម្ពុជា ឱ្យជួយផ្សព្វផ្សាយបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីធុរកិច្ចជប៉ុន
ពាណិជ្ជកម្ម

2025-04-04

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-04-04

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សង្ឃឹមថា សមាគមជប៉ុន-កម្ពុជា នឹងជំរុញការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជាទៅសហគមន៍ធុរកិច្ចប្រទេសជប៉ុន ដើម្បីជំរុញកំណើនការបោះទុនវិនិយោគដោយផ្ទាល់ពីជប៉ុននៅកម្ពុជា។

ក្នុងជំនួបជាមួយឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម TAKAHASHI Fumiaki បានលើកឡើងពីភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ អ្នកតំណាងក្រុមហ៊ុនជប៉ុនដែលមានវត្តមានជាមួយឯកឧត្តមប្រធានសមាគម ក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុនរបស់ខ្លួន ដោយលើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និងបច្ចេកវិទ្យាថ្មីៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី