SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ដាក់ជូនផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) ដោយជោគជ័យ ទៅកាន់អង្គការសហប្រជាជាតិ


កម្ពុជា ដាក់ជូនផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) ដោយជោគជ័យ ទៅកាន់អង្គការសហប្រជាជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា បានដាក់នូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ការដាក់ជូននូវផែនការជាតិនេះ គឺជាការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

NDC 3.0 របស់កម្ពុជា បានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រតាមវិស័យ និងការអនុវត្តវិធានការឆ្លើយតបដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ។ ជាមួយគ្នានេះ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើ NDCs ដែលបានរៀបចំកន្លងមក ដោយមានការរួមបញ្ចូលនូវបទពិសោធន៍ គោលនយោបាយថ្មីៗ ការវិភាគវិទ្យាសាស្ត្រ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយបរិយាបន្ន។

NDC 3.0 គឺមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ឬស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅឆ្នាំ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ។ កម្ពុជាត្រូវការថវិកាប្រមាណ ៣២,២២៩ ពាន់លានដុល្លារ ដើម្បីសម្រេចនូវសកម្មភាពអាកាសធាតុ ទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តឥតងាករេក្នុងការចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកំណត់ការកើនឡើងកម្តៅផែនដីឱ្យនៅក្រោមកម្រិត ២ អាង្សារសែសស៊ុស និងបន្តកិច្ចខិតខំប្រឹងប្រែងនានាសំដៅកំណត់ការកើនឡើងសីតុណ្ហភាពក្រោម ១,៥ អាង្សារសែសស៊ុស ធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម។ ឯកសារ NDC 3.0 អាចធ្វើការដោនឡូតពីគេហទំព័ររបស់ UNFCCC: https://unfccc.int/NDCREG ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី