2026-03-07
ទូច សូរិយា
2026-03-07
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ នៅពេលអនុវត្តការងារនៃប្រតិបត្តិការណ៍បង្រ្កាបបោសសម្អាត ONLINE SCAMS ត្រូវតែម៉ត់ចត់និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្តើមពីការធ្វេសប្រហែស។ ក្នុងនោះ អាជ្ញាធរនិងកងកម្លាំង ត្រូវបោសសម្អាតបទល្មើស ONLINE SCAMS ឱ្យអស់នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦។
ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បន្ថែមពីនេះ ខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោនិងខណ្ឌដូនពេញ ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រត្រូវចុះទៅសាកសួរសុខទុក្ខគាត់ពីជីវភាពរស់នៅរបស់គាត់ហើយឆ្លៀតរកមើលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ឯកឧត្ដមអភិបាល រាជធានីភ្នំពេញ បានបន្តថា ក្រោយបញ្ចប់យុទ្ធនាការខាងលើនេះ ត្រូវធានាថាស្អាតគ្មាន ONLINE SCAMS និងគ្រឿងញៀន ក៏ត្រូវធ្វើរួមគ្នាធ្វើយ៉ាងណារាជធានីភ្នំពេញ ក្លាយជាតំបន់ស។ បើតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ។ សម្ដេចធិបតីក៏បាន លេីកឡេីង ថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី