2025-01-15
ឃី ភារៈ
2025-01-15
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការគាំទ្រលើគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ ដើម្បីពិនិត្យមើលលទ្ធភាពបណ្តាក់ទុនវិនិយោគលើដំណាំកសិកម្ម និងចិញ្ចឹមសត្វ នៅភូមិសាស្រ្តខេត្តស្ទឹងត្រែង នាពេលខាងមុខ។
ក្រៅពីការចុះ MoU កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ក៏បានដឹកនាំប្រតិភូក្រុមហ៊ុន យ៉ុងអានលី ចុះពិនិត្យស្ថានភាពដីស្រែមួយកន្លែង ស្ថិតក្នុង ឃុំសាមឃួយ ស្រុកសេស និងដីចំការមួយកន្លែងទៀត នៅចំណុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ ការចុះពិនិត្យលើដីចំការស្វាយ កែវល្មៀត និងស្វាយចន្ទីនេះ គឺដើម្បីជីកដីទាំងនោះយកទៅពិនិត្យនៅប្រទេសចិន។
ជាមួយគ្នានេះ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានបញ្ជាក់ថា ការយកដីទៅពិនិត្យនេះ គឺដើម្បីសិក្សាថា ត្រូវការប្រើប្រាស់សារធាតុ និងជី ប្រភេទណាខ្លះ ដើម្បីបំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ ជៀសវាងកសិករប្រើប្រាស់ជីកសិកម្មមិនសមស្រប ធ្វើឱ្យខូចដីទាំងស្រុងនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញក្រុមហ៊ុននៃ ខេត្តហ្វូ ជាន មកបណ្តាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែង។ រដ្ឋាភិបាល រំពឹងថា នឹងអាចទាក់ទាញការវិនិយោគិនទៅខេត្តស្ទឹងត្រែង នាខ្លីខាងមុខនេះ ដើម្បីការអភិវឌ្ឍ និងទំនើបកម្ម សហការជាមួយអ្នកវិនិយោគក្រៅប្រទេស បង្កើតការងារឱ្យបានច្រើន សំរាប់ប្រជាពលរដ្ឋ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី