SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារអភិវឌ្ឍន៍ជនបទ ចុះ MOU ជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី លើកកម្ពស់ការនាំចេញកសិផលកម្ពុជាទៅចិន


ធនាគារអភិវឌ្ឍន៍ជនបទ ចុះ MOU ជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី លើកកម្ពស់ការនាំចេញកសិផលកម្ពុជាទៅចិន
ធនាគារ-ហិរញ្ញវត្ថុ

2024-09-27

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-09-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី របស់ប្រទេសចិន ដើម្បីលើកកម្ពស់ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម, លើកកម្ពស់ផលិតភាពកសិកម្ម និងការប្រកួតប្រជែង, លើកកម្ពស់ការនាំចេញកសិផលរបស់កម្ពុជាទៅចិន និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅជនបទ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារ ARDB នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងកម្មវិធីចុះMOU នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB បានលើកឡើងថា ការចុះអនុស្សរណៈនេះ នឹងបង្កើតឱ្យមានសមិទ្ធិផលធំៗជាច្រើន ដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសកសិករខ្មែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានស្នើដល់បណ្ឌិតសភាវិទ្យាសាស្ត្រ ក្វាងស៊ី ពិនិត្យលទ្ធភាពលើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំមកនូវបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្មកសិកម្មនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានបញ្ជាក់ថា នឹងជួយជំរុញអោយវិស័យកសិកម្មរបស់កម្ពុជាអោយមានភាពល្អប្រសើរឡើង និងចាប់ដៃគូជាមួយគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB របស់កម្ពុជា ដើម្បីសម្រេចបានតាមគោលដៅ និងផែនការ ដូចមានចែងក្នុងអនុស្សរណៈខាងលើ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី