SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កសិដ្ឋានគីរីទេស សន្យាទិញលក់ម្ទេសស្តង់ដាសុវត្ថិភាព ២៤០តោន ជាមួយសហគមន៍កសិកម្មទំនើបចំនួន២ ក្នុងខេត្តសៀមរាប


កសិដ្ឋានគីរីទេស សន្យាទិញលក់ម្ទេសស្តង់ដាសុវត្ថិភាព ២៤០តោន ជាមួយសហគមន៍កសិកម្មទំនើបចំនួន២ ក្នុងខេត្តសៀមរាប
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេសជាផ្លូវការនៅខេត្តសៀមរាប លើផ្ទៃដីដាំដុះចំនួន ១០ហិកតា។

ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា សហគមន៍កសិកម្មទំនើបទាំង២ បានសម្រេចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយបន្ថែមផលិតកម្មដំណាំម្ទេស បូករួមនឹងដំណាំស្រូវ និងដំណាំបន្លែដែលមានស្រាប់នេះ។

ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា តាមរយៈកិច្ចសន្យានេះ នឹងតភ្ជាប់ទីផ្សារទុកជាមុន តាមការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនឹងជួយការពារកសិករអ្នកផលិតពីហានិភ័យទីផ្សារ និងផ្តល់ភាពច្បាស់លាស់ជាងមុន ដល់ការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគាត់។ សហគមន៍ទាំង២ ខាងលើនេះ ក៏ទទួលបានការគាំទ្រដើមទុន និងបច្ចេកទេសដាំដុះ សម្រាប់ផលិតកម្មដំណាំថ្មីមួយនេះផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី