2025-04-18
ទូច សូរិយា
2025-04-18
ទូច សូរិយា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបបន្លែសសី និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប រួមគ្នា រៀបចំផលិតកម្មបន្លែសុវត្ថិភាព តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង ដែលនឹងគាំទ្រជាថវិកាបដិភាគដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមផែនការគ្រោងទុក សហគមន៍កសិកម្មទំនើបស្រូវនាងអំ នឹងផ្តោតលើការធ្វើផលិតកម្មបន្លែក្នុងទំហំ៥០% ចំណែកឯ សហគមន៍កសិកម្មទំនើបបន្លែសសី នឹងធ្វើផលិតកម្មបន្លែផង ដែលក្នុងនោះក៏ទទួលរ៉ាប់រងការងារទីផ្សារ និងចែកចាយបន្ត ដោយសារសហគមន៍នេះ គឺស្ថិតនៅជិតទីផ្សាជាងសហគមន៍នាងអំ។
កិច្ចសហការរវាងសហគមន៍ទំនើបទាំង២នេះ នឹងអនុញ្ញាតឱ្យសហគមន៍មានលទ្ធភាពអាចផ្គត់ផ្គត់បន្លែសុវត្ថិភាពទៅកាន់តម្រូវការនៅក្នុងក្រុងសៀមរាប ក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែងខ្ពស់ និងក្នុងបរិមាណដែលមានស្ថេរភាព។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ