2025-07-29
ទូច សូរិយា
2025-07-29
ទូច សូរិយា
ភ្នំពេញ៖ ក្រោយកងទ័ពកម្ពុជា-ថៃ ឈប់បាញ់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជំរុញឱ្យរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព ដែលជារឿងដ៏លំបាក។ នេះបើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចតេជោ មានប្រសាសន៍ថា៖ « ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ យប់មិញខ្ញុំសម្រាកបានជាង ២ម៉ោង និងបានបន្តការងារហូតដល់ពេលនេះ នឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ « កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង ១២យប់ថ្ងៃ២៨ ឆ្លងចូលថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឱ្យទទួលបានជោគជ័យ ដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព»។ សម្តេចតេជោ បានអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់នេះ នឹងបង្កើតឱ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី