SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដារ បើកបណ្តុះបណ្តាល «កាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធតូច» សម្រាប់បង្កើន និងបច្ចុប្បន្នកម្មចំណេះដឹង CPE


ពន្ធដារ បើកបណ្តុះបណ្តាល «កាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធតូច» សម្រាប់បង្កើន និងបច្ចុប្បន្នកម្មចំណេះដឹង CPE
ធនាគារ-ហិរញ្ញវត្ថុ

2025-06-06

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-06-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធតូច សម្រាប់បន្តបង្កើន និងបច្ចុប្បន្នកម្មចំណេះដឹងភ្នាក់ងារសេវាកម្មពន្ធដារ (CPE) ដល់អ្នកជាប់ពន្ធ អភិបាល បណ្ណាធិការ ឬនាយកក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារ។

វគ្គបណ្តុះបណ្តាលនេះ នឹងសិក្សាចំនួន ១២ម៉ោង លើមុខវិជ្ជា៖ ពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុកទូទៅ, អាករលើតម្លៃបន្ថែម និងវិធានវិក្កយបត្រ, គណនេយ្យសាមញ្ញ, កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់ អ្នកជាប់ពន្ធតូច (GDT Tax Prefilling App) ដោយក្នុងនោះសិក្ខាកាម នឹងទទួលបានយល់ច្បាស់អំពីពន្ធលើប្រាក់បៀវត្ស អត្ថប្រយោជន៍បន្ថែម ពន្ធកាត់ទុកទូទៅ និងការគណនាប្រាក់ពន្ធត្រូវបង់។ សិក្ខាកាម នឹងទទួលបានការយល់ច្បាស់អំពីតម្លៃជាប់អាករ និងការគណនាប្រាក់ពន្ធ ត្រូវបង់, យល់ច្បាស់អំពីវិធានវិក្កយបត្រ និងគណនេយ្យសាមញ្ញ, អាចប្រើប្រាស់ កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់ អ្នកជាប់ពន្ធតូច (GDT Tax Prefilling App) និងទទួលបាន ១២ CPE HOURS។

សាធារណជន ដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាល នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ វេលា០៨:៣០-១១:៣០ព្រឹក នៅសាលាជាតិពន្ធដារ អាចចុះឈ្មោះសិក្សា និងការបង់ថ្លៃសិក្សា តាមរយៈប្រព័ន្ធ គ្រប់គ្រងការសិក្សាពន្ធដារ នៅគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh/km/e-service ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី