2024-08-31
គិត បុប្ផា
2024-08-31
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រជុំគណៈកម្មការលើកទី១ ក្នុងទិសដៅពិនិត្យ និងអនុម័តជាគោលការណ៍លើឯកសារទស្សនទាននៃសសរស្តម្ភទាំង៦ នៃក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅនយោបាយ ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម។ ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជានេះ មានគោលបំណងឱ្យកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
សសរស្តម្ភចំនួន៦ ដែលត្រូវបានពិនិត្យ និងអនុម័តជាគោលការណ៍ រួមមាន៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក, ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល, ការលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងចីរភាព, ការជំរុញ និងអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល, ការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ក៏បានពិភាក្សាពីការរៀបចំតារាងកាលវិភាគការងារ និងសមាសភាពក្រុមការងារតាមសសរស្តម្ភនីមួយៗ មុននឹងពិគ្រោះយោបល់ជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម, រក្សាទីផ្សារចាស់និងពង្រីកទីផ្សារថ្មី និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី