2024-08-14
SME News
2024-08-14
SME News
ភ្នំពេញ៖ ក្រុមការងារផ្នែកសេវាធនាគារនិងហិរញ្ញវត្ថុ (ក្រុម”ង”) បានប្រជុំគ្នារកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហារបស់វិស័យឯកជន ដើម្បីបន្តរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជំរុញកំណើនសេដ្ឋកិច្ច។ កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៤ ធ្វើឡើងក្រោមសហប្រធានផ្នែករដ្ឋាភិបាល គឺលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងតំណាងផ្នែកវិស័យឯកជន គឺអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
បើតាមធនាគារជាតិនៃកម្ពុជា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងពិភាក្សារកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួន ដែលវិស័យឯកជនជួបប្រទះកន្លងមក។ កិច្ចប្រជុំរកដំណោះស្រាយរួមរវាងរដ្ឋាភិបាល និងវិស័យឯកជននេះ សំដៅបន្តរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំដែលធ្វើឡើងនៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ មានអ្នកចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋាភិបាល សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសរុបប្រមាណ ១១០រូប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី