SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញឱ្យស្រាវជ្រាវការបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជីការពារកម្មសិទិ្ធបញ្ញា


រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញឱ្យស្រាវជ្រាវការបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជីការពារកម្មសិទិ្ធបញ្ញា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ វិស័យកម្មសិទ្ធិបញ្ញា ជាផ្នែកដ៏សំខាន់មួយសម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម។ ពាក់ព័ន្ធនឹងវិស័យនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជីការពារសិទិ្ធអ្នកបង្កាត់ពូជដំណាំ ដើម្បីធ្វើទីផ្សារក្នុងប្រទេស និងពង្រីកទីផ្សារនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ក្នុងសិក្ខាសាលាស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលក្រសួងឧស្សាហកម្ម សហការជាមួយក្រសួងកសិកម្ម និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងដូច្នេះថា៖ «ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីពង្រឹងប្រព័ន្ធការពារពូជថ្មីនៃដំណាំឱ្យមានប្រសិទ្ធភាព ស្របតាមស្តង់ដអន្តរជាតិ និងអនុសញ្ញា UPOV។

ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំរបស់កម្ពុជា កំណត់ការគ្រប់គ្រង និងការត្រួតពិនិត្យលើការបង្កាត់ ការបញ្ចេញឱ្យប្រើ ការផលិត កែច្នៃ ចុះបញ្ជី ចែកចាយ នាំចូល និងនាំចេញពូជដំណាំ ព្រមទាំងការពារពូជថ្មីនៃដំណាំនៅកម្ពុជា។ កិច្ចការនេះ ក្រសួងឧស្សាហកម្ម ទទួលខុសត្រូវលើការផ្តល់សិទ្ធិការពារពូជថ្មីនៃដំណាំ ហើយក្រសួងកសិកម្ម ទទួលខុសត្រូវលើការគ្រប់គ្រងពូជដំណាំគ្រប់ប្រភេទ។

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើ មានការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិមកពីក្រសួងទាំងពីររបស់កម្ពុជា, តំណាងអង្គការ UPOV និងសមាគមជប៉ុន JATAFF ផងដែរ ដើម្បីពិភាក្សាអំពីឧត្តមានុវត្តន៍ជាអន្តរជាតិ, ដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ឱ្យស្របតាមអនុសញ្ញា UPOV និងស្វែងយល់ពីអត្ថប្រយោជន៍សម្រាប់កម្ពុជា ក្នុងការចូលជាសមាជិកអង្គការ UPOV ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី