SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងអង្គការ Helen Keller អន្តរជាតិ នឹងពង្រឹងកិច្ចសហការផ្នែកស្តង់ដា​អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការអភិវឌ្ឍប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា


ក្រសួងឧស្សាហកម្ម និងអង្គការ Helen Keller អន្តរជាតិ នឹងពង្រឹងកិច្ចសហការផ្នែកស្តង់ដា​អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការអភិវឌ្ឍប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ Helen Keller អន្តរជាតិ ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកស្តង់ដា​អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការអភិវឌ្ឍប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ពិសេសពិភាក្សាពីការរួមចំណែករបស់អង្គការ Helen Keller អន្តរជាតិ ក្នុងការអភិវឌ្ឍស្តង់ដាកម្ពុជា រួមទាំងការរៀបចំសេចក្តីព្រាងស្តង់ដាផលិតផលអាហារូបត្ថម្ភសម្រាប់​កុមារ​អាយុពី៦ ទៅ ៣៦ខែ។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជក់ថា កម្ពុជាអនុម័តស្តង់ដាជាតិបានជាង ១ពាន់ស្តង់ដា ដែលជាចំនួន​តិចនៅឡើយ បើធៀបនឹងស្តង់ដាអន្តរជាតិ ក្នុងនោះ ក្រសួងបានប្រើអភិក្រមជាក់ស្តែងនិយម ដោយអនុម័តយកស្តង់ដាអន្តរជាតិដូចជា ISO និង Codex ជាស្តង់ដាជាតិ ក្នុងករណីសមស្រប ទន្ទឹមនឹងនោះផ្តល់អាទិភាព​ដល់ការអនុវត្តស្តង់ដាដោយឧស្សាហកម្មក្នុងស្រុក។

លោកបណ្ឌិត Shawn Baker បានលើកឡើងថា ការពង្រឹងស្តង់ដា និងអនុលោមភាព នឹងជួយសម្របសម្រួលតួអង្គសំខាន់ៗក្នុងខ្សែច្រវាក់តម្លៃ​ស្បៀង​អាហារ រាប់ចាប់តាំងពីកសិករ រហូតដល់អ្នកកែច្នៃ និងក្រុមហ៊ុនផលិត។ ចំពោះ ការធានាស្តង់ដា អាចត្រូវបានយកទៅអនុវត្តជាក់ស្តែង និងប្រកប​ដោយ​​ប្រសិទ្ធ​ភាពជារឿងសំខាន់ ដើម្បីធានាការផ្គត់ផ្គង់ទូលំទូលាយនូវផលិតផលអាហារដែលមានអាហារូបត្ថម្ភខ្ពស់ និងគាំទ្រដល់អ្នកផលិតក្នុងស្រុក។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះសំណើរបស់អង្គការ Helen Keller អន្តរជាតិ ក្នុងការស្វែងរកយន្តកាគាំទ្រសហគ្រាស​ផលិតផលិតផល​ដែលមានអាហារូបត្ថម្ភ​ខ្ពស់ ឱ្យទទួលបានហិរញ្ញប្បទាន និង​ការ​លើកទឹកចិត្តនានា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី