SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យអង្គភាព Infrastructure Asia បង្កើតសម្ព័ន្ធជាមួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកៀរគរការវិនិយោគលើបច្ចេកវិទ្យា


រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យអង្គភាព Infrastructure Asia បង្កើតសម្ព័ន្ធជាមួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកៀរគរការវិនិយោគលើបច្ចេកវិទ្យា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យអង្គភាព Infrastructure Asia បង្កើតសម្ព័ន្ធជាមួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកៀរគរការវិនិយោគសម្រាប់បច្ចេកវិទ្យា និងដំណោះស្រាយបៃតង ដោយសាកល្បងអនុវត្តជាមួយរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។

ក្នុងជំនួបជាមួយគណៈប្រតិភូមកពីអង្គភាព Infrastructure Asia ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះរបៀបវារៈបៃតង ដោយរំលេចជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមដូចជា កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារសម្រាប់ការផលិតប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា កម្ពុជាបន្តទទួលបានការវិនិយោគជាច្រើន ដែលរោងចក្រខ្លះបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មមកកម្ពុជា និងបានអនុលោមតាមលក្ខខណ្ឌតម្រូវទាំងនេះ ប៉ុន្តែនៅមានរោងចក្រមួយចំនួនទៀតដែលនៅបន្តបញ្ចេញកាបូនច្រើន។

ក្នុងជំនួប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ អង្គភាព Infrastructure Asia ដែលបច្ចុប្បន្នកំពុងស្នើអនុវត្តគម្រោងគ្រប់គ្រងសំណល់ឧស្សាហកម្មនៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្រដៀងគ្នានេះ នៅក្នុងប្រទេសកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់ពីតម្រូវការក្របខ័ណ្ឌច្បាស់លាស់ គោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ ជាពិសេសសម្រាប់សំណល់ឧស្សាហកម្មដែលមានហានិភ័យខ្ពស់។

ចំពោះ វិស័យទឹកស្អាត ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការពង្រីកបណ្តាញផ្គត់ផ្គង់សេវាទឹកស្អាត ព្រមទាំងបញ្ហាប្រឈមនានាពិសេសប្រភពទឹក និងបានស្វាគមន៍ជំនាញផ្តល់ហិរញ្ញប្បទានរបស់អង្គភាព Infrastructure Asia ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយជំរុញឱ្យអង្គភាព ពិចារណាប្រើប្រាស់វិធីសាស្រ្តភាពជាដៃគូរដ្ឋ និងឯកជន ដើម្បីទាក់ទាញការវិនិយោគ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599