SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន វិនិយោគបន្ថែមទៀតនៅកម្ពុជា


សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន វិនិយោគបន្ថែមទៀតនៅកម្ពុជា
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei Technology Co., Ltd បន្តនាំចូលបច្ចេកវិទ្យាថ្មីៗនិងទំនើបពីចិនមកកម្ពុជា និងបន្តសម្របសម្រួលឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា ដែលទាក់ទងនឹងការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិក ជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកហើយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ។

ការរួមចំណែករបស់ក្រុមហ៊ុន Huawei Technology Co., Ltd ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ ដែលសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍របស់កម្ពុជា ត្រូវបានសម្ដេចធិបតី គូសបញ្ជាក់ ថា ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារសំខាន់ណាស់ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នា នៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត។

នៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd នារដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញជំហរស្វាគមន៍និងគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងជំនួបដដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ក៏បានពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុនរបស់លោក ចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញនេះ ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សារហូតដល់កម្រិតសាកលវិទ្យាល័យ។ កន្លងមកនេះក្រុមហ៊ុន Huawei Technology Co., Ltd ក៏បានសហការជាមួយដៃគូនៅតាមសាកលវិទ្យាល័យ មួយចំនួននៅកម្ពុជាលើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី