2025-05-30
គន ម៉េងហុង
2025-05-30
គន ម៉េងហុង
ភ្នំពេញ៖ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (CABC) ដែលមានធុរជនកាណាដាប្រមាណជាង ៨០ក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា បានកោតសរសើរពីភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជា និងសន្យាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការវិនិយោគពីប្រទេសកាណាដាមកកាន់កម្ពុជា បន្ថែមទៀត។
ឯកឧត្តម លឹម វិសាល បានលើកឡើងពីភាពជោគជ័យយ៉ាងត្រចះត្រចង់របស់ក្រុមហ៊ុនកាណាដានៅកម្ពុជា ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។ ឯកឧត្តម លឹម វិសាល ក៏បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណប្រតិភូ នៅពេលនេះ នឹងជួយពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគកាណាដានៅកម្ពុជា បន្ថែមទៀតផងដែរ។
ឯកឧត្តម លឹម វិសាល អរគុណដល់រដ្ឋាភិបាលកាណាដា ដែលបានផ្តល់ប្រព្រឹត្តកម្មអនុគ្រោះពាណិជ្ជកម្មដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ដែលនាំឱ្យកាណាដាក្លាយជាទីផ្សារធំទី៦ របស់កម្ពុជា ក្នុងការបង្កើនការនាំចេញពីកម្ពុជា ទៅកាណាដា។ ឯកឧត្តម លឹម វិសាល ក៏បានលើកឡើងពីកលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបង្ហាញពីការស្វាគមន៍ចំពោះការស្វែងយល់អំពីបរិយាកាសធុរកិច្ចរបស់គណប្រតិភូ CABC នៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី