SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងគិតតម្លៃពេញចាប់ពីខែឧសភា ខណៈដែលអ្នកប្រើគន្លង ETC និង ANPR នៅបន្តបញ្ជុះតម្លៃ២០% ដដែល


ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងគិតតម្លៃពេញចាប់ពីខែឧសភា ខណៈដែលអ្នកប្រើគន្លង ETC និង ANPR នៅបន្តបញ្ជុះតម្លៃ២០% ដដែល
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្តើមយកតម្លៃដើមវិញចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលអ្នកប្រើគន្លង ETC និង ANPR នៅបន្តបញ្ចុះតម្លៃ ២០% រហូតដល់ថ្ងៃទី៣១ ខែតុលាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី២៤ មេសា។

ក្រុមហ៊ុនផ្លូវល្បឿនលឿន បានបន្តថា ដើម្បីអរគុណទៅដល់សង្គមជាតិ និងអតិថិជនដែលប្រើប្រាស់ផ្លូវល្បឿនលឿន ដោយបានរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ច និងជំរុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រេចបន្តការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ។

ការចុះផ្សាយដដែល បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ មេសានេះតទៅ សាធារណជន អាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ ក្នុងនោះសាធារណជន ក៏អាចស្នើសុំឧបករណ៍ ETC នៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC បាន។ ជាមួយគ្នានេះ ក្រុមហ៊ុនផ្លូវល្បឿនលឿន បានអំពាវនាវឱ្យសាធារណជន បំពាក់ឧបករណ៍ ETC ឱ្យច្រើន ដើម្បីទទួលបានការបញ្ចុះតម្លៃ បង្កើនប្រសិទ្ធភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។

សូមជម្រាបផងដែរថា កន្លងមកក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ដោយមិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែ ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បង ដែលគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ក្រោយផុតការអនុគ្រោះនោះ ក្រុមហ៊ុនផ្លូវល្បឿនលឿន ក៏បានបន្តបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០% ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី