2024-01-07
គិត បុប្ផា
2024-01-07
គិត បុប្ផា
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៤ មករានេះ មានសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈចំនួន ២០ ៣៩៣នាក់ ដែលក្នុងនោះស្រីមាន ៧ ០០៧នាក់ តាមរយៈកម្មវិធី«បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ឬ «TVET 1,5M »។
បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ សិស្សទាំង២០ ៣៩៣នាក់នោះ បានចុះឈ្មោះតាមបណ្តារាជធានី-ខេត្តដូចជា៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តព្រះសីហនុ និងតាមបណ្ដាខេត្តផ្សេងៗទៀត ដោយបានចុះឈ្មោះសិក្សាជំនាញក្នុង១០វិស័យ។
ក្នុងវិស័យ១០រួមមាន វិស័យសំណង់, វិស័យអគ្គិសនី និងថាមពល, វិស័យអេឡិចត្រូនិក, វិស័យកម្មន្តសាល, វិស័យមេកានិចទូទៅ/មេកានិចរថយន្ត, វិស័យធុរកិច្ច និងព័ត៌មានវិទ្យា, វិស័យសេវាកម្ម, វិស័យបរិក្ខារត្រជាក់ និងកម្តៅ, វិស័យទេសចរណ៍, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
ក្នុងខ្លឹមសារនៃការចុះផ្សាយ បញ្ជាក់ថា «TVET 1,5M» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់យុវជនចំនួន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ មូលធនមនុស្ស គឺជាអាទិភាពក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីនេះឡើង ដើម្បីទទួលបានធនធានមនុស្សក្នុងការជំរុញសេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី